khmer eng
  • គណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម ចូលរួមសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសភាកម្ពុជា និងរដ្ឋសភាវៀតណាម
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម បានអញ្ជើញជាចូលរួមសិក្ខាសាលាផ្លាស់ប្តូរ បទពិសោធន៍ការងាររវាសភាកម្ពុជា និងរដ្ឋសភាវៀតណាម
    ស្តីពីការចែករំលែកតួនាទីសមាជិកសភានៃប្រទេសទាំងពីរ ក្នុងការស្តារ និងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចឡើងវិញ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មេគង្គ សភាអេឡិចត្រូនិច នៅសណ្ឋាគារ NAIOD ទីក្រុងដាណាង ខេត្តក្វាងណាម ប្រទេសវៀតណាម។
    អង្គសិក្ខាដំណើរការតាមកម្មវិធី ដោយមានការឡើងថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម ង្វៀន ឌឹកហាយ អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម។
    ជាមួយគ្នានេះ ក៏មានការឡើងធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹង៖
    ១-អន្តរាគមន៍របស់គណៈកម្មការ សេដ្ឋកិច្ច ពីភាគីវៀតណាម ស្តីពីតួនាទីរបស់់រដ្ឋសភាក្នុងការស្តារឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។
    ២-អន្តរាគមន៍របស់គណៈកម្មការវប្បធម៌ និងអប់រំ រដ្ឋសភាវៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍវិស័យវប្បធម៌ ទេសចរណ៍ និងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ។
    ៣-បទអន្តរាគមន៍របស់គណៈប្រតិភូកម្ពុជាស្តីអំពីកិច្ចសហប្រតិបត្តិការ ទន្លេមេគង្គ ការការពារ និងគ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតប និងការប្រែប្រួលអាកាសធាតុ។
    ៤-បទអន្តរាគមន៍របស់គណៈកម្មការ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានរដ្ឋសភាវៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។
    ៥-បទអន្តរាគមន៍របស់គណៈកម្មការកិច្ចការបរទេសស្តីអំពីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងក្រុមមិត្តភាពសភាវៀតណាម-កម្ពុជាក្នុងបរិបទបច្ចប្បន្ន។
    ៦- បទអន្តរាគមន៍របស់គណៈប្រតិភូកម្ពុជា ស្តីពី ទិសដៅ និងយន្តការពង្រឹង កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរនិយាយជារួម និងរវាងក្រុមសមាជិកមិត្តភាពសភា នៃប្រទេសទាំងពីរនិយាយដោយ ឡែកក្នុងការរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើវិស័យផ្សេងៗ ក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញនៅក្នុងពិភពលោក និងក្នុងតំបន់។
    ៧-បទអន្តរាគមន៍របស់គណៈកម្មការការពារជាតិ និងសន្តិសុខរដ្ឋសភាវៀតណាម ស្តីពីតួនាទីរបស់គណៈកម្មការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភានៃប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ នៅតាមតំបន់ជាប់ព្រំដែន
    វៀតណាម-កម្ពុជា។
    ៨-បទអន្តរាគមន៍របស់គណៈប្រតិភូកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ លោកជំទាវ សាម សារុន នៅក្រុងកំពត ខេត្តកំពត
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយក ឧបភោគបរិភោគ
    thumbnail
     
    ឯកឧត្ដម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួប សំណេះសំណាលជាមួយលោកមេភូមិអន្ទិតសុខ លោកមេឃុំគោកដូង និងបានបន្ដពិនិត្យមើលការសាងសង់បន្ទប់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងភូមិ ចំនួន២បន្ទប់
    thumbnail
     
    លិខិតថ្លែងអំណរគុណរបស់គណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា